ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានលំអិតពី ករណីបុរសអាយុ២១ឆ្នាំស្លាប់នៅក្នុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ

    BY Khmernote Media July 23, 2020
    ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានលំអិតពី ករណីបុរសអាយុ២១ឆ្នាំស្លាប់នៅក្នុងពេលធ្វើចត្តាឡីស័ក នៅខេត្តត្បូងឃ្មុំ

    នៅមុននេះបន្តិច លោកជំទាវ ឱ វណ្ណឌីន បានធ្វើការបញ្ជាក់ទាក់ទងនឹងករណីបុរសអាយុ២១ឆ្នាំ ដែលបានទទួលមរណៈភាពអំឡុងស្នាក់នៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ក សាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

    បុរសនេះមានប្រវត្តិបានទៅធ្វើពលករនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ធ្វើដំណើរតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃ និងបានឆ្លងព្រំដែនថៃ ចូលមកប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ស្រុកអូជ្រៅ និងខេត្តបន្ទាយមានជ័យ។ ក្រោយពីបានឆ្លងមកដល់ស្រុកអូជ្រៅ ក្រុមការងារសុខាភិបាលខេត្តបន្ទាយមានជ័យ បានយកសំណាកវត្ថុវិភាគ និងដាក់ធ្វើចត្តាឡីស័ករង់ចាំលទ្ធផល ដែលទទួលបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា អវិជ្ជមានវីរុសកូវីដ១៩។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បានអនុញ្ញាតឲ្យគាត់វិលត្រលប់មកស្រុកកំណើត ដើម្បីបន្តធ្វើចត្តាឡីស័កបន្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងមណ្ឌចត្តាឡីស័កសាលាបឋមសិក្សាភូមិ៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងកំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័កនេះ ក្រុមគ្រូពេទ្យបានតាមដានពិនិត្យសុខភាពគាត់ជាប្រចាំ និងមានវាស់កំដៅផងដែរ តែមិនមានបញ្ហាអ្វីដែលគួរឲ្យកត់សម្គាល់ ហើយសាមីសពក៏មិនដែលបានជម្រាបជូនក្រុមគ្រូពេទ្យអំពីអាការៈមិនស្រួល ឬក៏មានអាការៈផ្តាសាយរបស់ខ្លួនដែរ។

    លុះដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្រាប់តែគាត់បានទទួលមរណៈភាព ហើយតាមការបញ្ជាក់ពីក្រសួងបានឲ្យដឹងថា មុនពេលស្លាប់សាមីសពមានជំងឺផ្តាសាយ ហើយបានប្រើឲ្យបងប្រុសទិញថ្នាំពីខាងក្រៅចំនួន៥ប្រភេទមកលេប បន្ទាប់ពីលេបហើយស្រាប់តែមានអាការៈថប់ដង្ហើម ងងឹតមុខ រួចក៏សន្លប់បាត់ការដកដង្ហើមតែម្តង ទោះក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះ និងដាក់អុកស៊ីហ្សែនក៏ដោយ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន។

    ជុំវិញករណីនេះផងដែរ ក្រសួងក៏បានបង្ខំចិត្តធ្វើការបញ្ចុះសពទាំងយប់ ចៀសវាងការចម្លងរោគជាយថាហេតុ និងមិនអនុញ្ញាតឲ្យចំអាសទឹក ព្រមទាំងយកសំណាកវត្ថុវិភាគសាមីសព ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ដែលជាលទ្ធផលនៃការវិភាគ គឺអវិជ្ជមានកូវីដ១៩។ សូមអានលិខិតរបស់ក្រសួងលំអិត!

    Share This Post:
    MPO4D jitutoto mpo4d Mpoplay