កូវីដ-១៩
រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ទៀត ជាកងទ័ពមួកខៀវកម្ពុជា ដែលមកពីប្រទេសម៉ាលី
BY Khmernote Media
July 24, 2020
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីករណីកូវីដ១៩ថ្មី ចំនួន ៤ នាក់បន្ថែមទៀត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ ដោយអ្នកមានវិជ្ជមានកូវីដ១៩ថ្មីនេះ គឺជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលត្រលប់ពីប្រទេសម៉ាលី មកកាន់កម្ពុជា នៅថ្ងៃទី ១០ កក្កដា ឆ្នាំ ២០២០ ។

ដោយក្រុមគ្រូពេទ្យបានធ្វើតេស្តលើកទី១ គឺលទ្ធផលអវិជ្ជមាន រហូតដល់ធ្វើតេស្តលើកទី២ ថ្ងៃទី ២៣ កក្កដា ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់។ សូមប្រិយមិត្តអានការប្រកាសរបស់ក្រសួងខាងក្រោម៖

