ស្អាតណាស់សមិទ្ធផលថ្មី! ស្ពានអាកាសថ្មើរជើងរចនាបែបខ្មែរ នៅផ្សារដើមគ ដាក់អោយប្រើប្រាស់ហើយចាប់ពីព្រឹកនេះទៅ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២០ ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នឹងដាក់អោយដំណើរការប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ស្ថិតនៅលើមហាវិថីម៉ៅសេទុង មានបណ្ដោយ ២៧ម៉ែត្រ និងទទឹង ៣ម៉ែត្រ។

ស្ពានអាកាសថ្មើរជើង ផ្សារដើមគ ត្រូវបានសាងសង់ឡើង ស្របគ្នានឹងស្ពានអាកាសថ្មើរជើង នៅភ្លើងស្តុបសន្ធរម៉ុក។ តែមកដល់ពេលនេះ ស្ពានអាកាសថ្មើរជើង សន្ធរម៉ុក មិនទាន់រួចរាល់នៅឡើយទេ។ នៅរាជធានីភ្នំពេញ សព្វថ្ងៃ មានស្ពានអាកាសថ្មើរជើង ចំនួន ២ នៅជម្ពូវ័ន្ត តាមផ្លូវជាតិលេខ៤ និងនៅចំណុចភ្លើងស្តុបរង្វង់មូលនាងគង្ហីង។ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើរជើង ឆ្លងផ្លូវ ដោយសុវត្ថិភាព និងមិនប៉ះពាល់ចរាចរណ៍ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មើរជើង ២៥ កន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ៕
