ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីម្នាក់បើករថយន្តព្រូសនៅកណ្ដាលភ្លៀងធ្លាក់ខ្លាំង ក៏ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ

    BY Khmernote Media July 24, 2020
    នារីម្នាក់បើករថយន្តព្រូសនៅកណ្ដាលភ្លៀងធ្លាក់ខ្លាំង ក៏ជ្រុលទៅបុកទ្រូងផ្លូវបាក់អស់១កង់ បណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ

    រាជធានីភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ទាំងមេឃកំពុងភ្លៀងខ្លាំង រួមនិងភ្នែករបស់គាត់មីញ៉ូបមើលមិនសូវឃើញច្បាស់ផងនោះ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០០:១០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខអគារភ្លោះ (មជ្ឈមណ្ឌលព្រីនផ្លាស្សា) តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

    បើតាមសម្ដីនារីម្នាក់វ័យប្រហែល២០ឆ្នាំ ជាអ្នកបើករថយន្តបង្កម៉ាក តូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AI -7811 បានប្រាប់ឲ្យដឹងថា រូបគាត់បានធ្វើដំណើរចុះពីលើស្ពានក្បាលថ្នល់ មកផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើង ហើយរូបគាត់មានបញ្ហាភ្នែកមីញ៉ូបរួមទាំងមេឃកំពុងភ្លៀងខ្លាំងផង ក៏មើលផ្លូវមិនសូវឃើញជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់ទ្រូងផ្លូវអស់១កង់ ឯរថយន្តរងការខូចខាត និងធ្វើឲ្យរូបគាត់របួសដៃតិចតួច។

    ក្រោយមក នារីខាងលើបានទុករថយន្តបង្កនៅកន្លែងកើតហេតុហើយចេញទៅបាត់ ។ បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕


    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay