ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គ្រាប់បែកជួងខ្នាតយក្សមួយគ្រាប់ត្រូវ CMAC សុំដកទំរាំបាន ដោយសារព្រះសង្ឃមិនចង់ឲ្យដក ហើយទាមទារលិខិតបញ្ជាក់ពីក្រសួងធម្មការ និងសាសនាទៀត

    BY Khmernote Media July 24, 2020
    គ្រាប់បែកជួងខ្នាតយក្សមួយគ្រាប់ត្រូវ CMAC សុំដកទំរាំបាន ដោយសារព្រះសង្ឃមិនចង់ឲ្យដក ហើយទាមទារលិខិតបញ្ជាក់ពីក្រសួងធម្មការ និងសាសនាទៀត

    កាលពីប៉ុន្មានសប្តាហ៍មុន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានធ្វើការដកហូតសំបកគ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាមត្រូវបានគេយកទៅធ្វើជួងគោះលាន់រំពងនៅក្នុងវិទ្យាល័យ ជាស៊ីម រក្សជ័យ ស្ថិតនៅក្នុងភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

    ថ្ងៃនេះផងដែរ គ្រាប់ជួងមួយគ្រាប់ទៀតត្រូវបាន CMAC ដកហូតបាន១គ្រាប់ទៀតផងដែរ។ យោងតាមលោក ហេង រតនា នាយក CMAC បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក ថា “នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានដកហូតគ្រាប់បែកជួងមួយគ្រាប់ប្រភេទMK117 ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង។ មួយគ្រាប់នេះតឹងតែងពិបាកដកហូតបន្តិចដោយសារ ព្រះសង្ឃមានមនោសញ្ចេតនាជាមួយគ្រាប់នេះណាស់ ទាមទារលិខិតបញ្ជាក់ពីក្រសួងធម្មការនិងសាសនា……! និយាយរួមមិនព្រមប្រគល់ហ្នង! សូមអរគុណអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងពិសេសប៉ូលីសមូលដ្ឋានដែលបានខិតខំពន្យល់ហេីយ ពន្យល់ទៀត គឺថាពន្យល់មិនចេះឈប់ រហូតទទួលបានការឯកភាពពីព្រះសង្ឃ! សូមបន្លឺសំឡេងស្គរជាប្រពៃខែ្មរ និងលុបបំបាត់បន្លឺសំឡេងជួងគ្រាប់បែក!”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay