លោកជំទាវ សេរី បូរាពេជ្រ អនុរដ្ឋលេខាធិការវ័យ២៦ឆ្នាំ កូនស្រីលោកទេសរដ្ឋមន្ត្រី សេរី កុសល បកស្រាយពីមូលហេតុដែលស្រលាញ់ការងាររាជការ និងប្រវត្តិការសិក្សារបស់ខ្លួន
លោកជំទាវ សេរី បូរាពេជ្រ ដែលទើបនឹងទទួលបានតំណែងជាអនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្មថ្មីៗនេះ បានចូលរួមបកស្រាយនៅក្នុងវិទ្យុ ABC ទាក់ទងទៅនឹងប្រវត្តិការសិក្សានិងបទពិសោធន៍លើការងារសង្គមជាច្រើនរបស់ខ្លួន ដើម្បីអោយបងប្អូនអស់ចម្ងល់ ខណៈដែលអនុរដ្ឋលេខាធិការ វ័យ២៦ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម Facebook។

លោកជំទាវ សេរី បូរាពេជ្រ បានបញ្ជាក់ប្រាប់ថា បានចូលរួមការងារជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១៤ នៅពេលដែលមានអាយុត្រឹម១៨-១៩ឆ្នាំប៉ុននោះ។ លើសពីនេះលោកជំទាវក៏បានបញ្ជាក់ថា ដោយសារមានឈាមជ័រគ្រួសារអ្នកនយោបាយ មានឪពុកគឺលោក ទេសរដ្ឋមន្ត្រី សេរី កុសល្យ ជាមន្ត្រីរាជការ តែងតែណែនាំប្រៀនប្រដៅនិងចុះចូលរួមជួយការងារឪពុកតាំងពីក្មេងៗមកម្លេះ។ ក្នុងនោះលោកជំទាវ សេរី បូរាពេជ្រ ក៏បញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅសាលា ខេមអេដ និងបន្តការសិក្សានៅក្រៅប្រទេសជាច្រើនផងដែរ។ តោះស្តាប់បទសម្ភាសន៍របស់លោកជំទាវ សេរី បូរាពេជ្រ ជាមួយវិទ្យុ ABC នៅខាងក្រោមនេះ៕

