សាំងហ្គាពួរបន្ថែមអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៧៧នាក់ ចូលក្នុងបញ្ជី ដែលនាំឱ្យករណីសរុបមានដល់ ៤៩,៣៧៥ ករណី
សាំងហ្គាពួរនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៧៧ ដែលនាំឱ្យចំនួនករណីសរុបមានដល់ ៤៩,៣៧៥ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ៥ និងករណីនាំចូលចំនួន ២ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ តួលេខសម្រាប់ថ្ងៃនេះគឺតិចជាងកាលពីថ្ងៃព្រហស្បតិ៍ ដែលមានរហូតដល់ទៅ ៣៥៤ករណី ឯណោះ។

ការស្លាប់ដោយសារជំងឺ COVID-19 របស់សាំងហ្គាពួរ គឺនៅតែរក្សាត្រឹម២៧នាក់ដដែល ប៉ុន្តែក្នុងនោះក៏មានមនុស្សចំនួន ១៥នាក់ ដែលបានព្រោះតែជំងឹផ្សេង ក្រោយពីជាពីជំងឺ COVID-19។ ចំនួនករណីប្រចាំថ្ងៃថ្មីជាមធ្យមនៅក្នុងសហគមន៍ក្នុងមួយសប្តាហ៍បានថយចុះពី ១២ករណី កាលពី២សប្តាហ៍មុន មកនៅត្រឹម ៩ករណី ក្នុងសប្តាហ៍កន្លងមកនេះ។ ចំណែកចំនួនករណីដែលមិនមានទំនាក់ទំនងក្នុងសហគមន៍បានថយចុះពី ៧ករណី កាលពី២សប្តាហ៍មុន មកនៅត្រឹម ៥ករណី ក្នុងមួយសប្តាហ៍កន្លងមកនេះ។ នៅទូទាំងពិភពលោកការផ្ទុះនៃជំងឺ COVID-19 ដែលបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០១៩ បានឆ្លងដល់មនុស្សជាង ១៥.៦ លាននាក់ និងមានមនុស្សជាង ៦៣៥,០០០ នាក់ បានស្លាប់៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times