ព័ត៌មានជាតិ
ច្បាស់ការហើយ! កាលបរិច្ឆេទប្រឡងបាក់ឌុបសម្រាប់សាលាឯកជន ត្រូវលើកទៅប្រឡងថ្ងៃទី២៧ ខែសីហា វិញ
BY Khmernote Media
July 24, 2020
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំ២០១៩-២០២០។

ក្នុងសេចក្តីណែនាំនេះ បានកំណត់យកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ជាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដោយសាររាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករឈប់សម្រាកការងារនៅថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ចំថ្ងៃប្រឡង ក្រសួងសូមកែសម្រួលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជនសម្រាប់ឆ្នាំ២០១៩-២០២០ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០វិញ៕

