រថយន្ត

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីថ្មី 2ម៉ូដែល បន្ថែមពីលើ​ Cybertruck

BY
autoadmin
July 24, 2020

លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla គ្រោងនឹងបង្ហាញនូវរថយន្តអគ្គិសនីថ្មីចំនួន 2ម៉ូដែល រួមទាំងរថយន្តតូចអគ្គិសនីថ្មីមួយផងដែរ បន្ទាប់ពីបញ្ចេញភីកអាប់ Cybertruck រួចហើយនោះ។ រំលឹកដែរថាលោក Elon Musk ធ្លាប់បាននិយាយថា Cybertruck គឺជាផលិតផលថ្មីចុងក្រោយរបស់ក្រុមហ៊ុន Tesla មួយរយៈពេល ប៉ុន្តែយ៉ាងណាលោកទំនងជាប្ដូរចិត្តបន្ថែមម៉ូដែលថ្មីៗទៀត។

កាលពីដើមឆ្នាំនេះលោក Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងរចនារថយន្តអគ្គិសនីនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារពិភពលោក ហើយវាបានចេញនូវគំនូររចនាដែលបង្ហាញពីប្រភេទរថយន្តតូច (compact) ។ លើសពីនេះទៅទៀតមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ា ដែលនៅពីក្រោយគម្រោងថ្មីមួយបាននិយាយថា Tesla កំពុងផលិតរថយន្តអគ្គិសនីដឹកអ្នកដំណើរ ១២កៅអី ផងដែរ។

ដូច្នេះយើងមានតែរង់ចាំមើលទាំងអស់គ្នាថាក្រុមហ៊ុននេះ មានគម្រោងធ្វើយ៉ាងណាបន្ដទៀត ខណៈដែលមួយរយៈចុងក្រោយនេះវាហាក់ត្រូវប៉ាន់ខ្លាំង ដែលធ្វើឱ្យលោក Musk ឡើងមកជាសេដ្ឋីមានប្រាក់ច្រើនបំផុតទី៥ របស់ពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ Electrek

Share This Post: