ឪពុកល្មោភកាមលួងលោមកូនស្រីអាយុ១៦ឆ្នាំរួមភេទបានសម្រេចច្រើនដង រហូតកូនស្រីអង្វរថា “កុំដេកជាមួយខ្ញុំទៀតអីខ្ញុំខ្លាចណាស់”
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួងលោមរួមភេទជាមួយកូនស្រីបង្កើតខ្លួន ដែលហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង២៤និង៣០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិកន្ធាំ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
យោងតាមលោក ហ៊ុនសុខហុន ជាអធិការដ្ឋាននគរបាលស្រុកថ្ពង បានអោយដឹងថា លោកបានទទួលពាក្យបណ្តឹងពីប្រពន្ធនិងកូនរងគ្រោះទើបលោកបញ្ជា កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិនគរបាលវាលពន់បានធ្វើការឃាត់បុរសម្នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពងពាក់ព័ន្ធករណីលួងលោមរួមភេទ ជាមួយកូនស្រីបង្កើត ។

មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ហាន អាយុ៤២ឆ្នាំ ភេទប្រុស ចំណែកឯជនរងគ្រោះឈ្មោះ ហ.ស.ណ .ភេទស្រី អាយុ១៦ ឆ្នាំ (ទាំងពីរនាក់រស់នៅក្នុងភូមិ កន្ធាំ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ ជាឪពុកកូននឹងគ្នា) ។
ប្រភពដដែលបានឲ្យដឹងថា កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក នៅចំណុចផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិ.ឃុំខាងលើ ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយ ទទូចសុំអង្វររួមភេទជាមួយនារីរងគ្រោះ ( នាងក៏ដាច់ចិត្តនិយាយថា សូមឪឯងកុំដេកជាមួយខ្ញុំទៀតអីខ្ញុំខ្លាចណាស់ បន្ទាប់មកជនសង្ស័យបានខឹងយ៉ាងខ្លាំងនឹងនារីរងគ្រោះដោយមិនព្រម ឡើងដេកលើគ្រែជាមួយខ្លួន ដោយទ្រាំមិនបានទើបនារីរងគ្រោះ មកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ រកយុត្តិធម៌ជូនខ្លួន ។
តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ហានបញ្ជាក់ឲ្យដឹងថា ខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ ពេញក្រមុំមានអាយុ១៦ឆ្នាំ បានចំនួន៣លើក លើកចុងក្រោយទើបម្តាយដឹងឈានដល់ការចាប់ខ្លួនតែម្តង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ អធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
