ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកជំទាវ ឱ វណ្ណឌីន ព្រមានអ្នកដើរកំសាន្តទាំងអស់ កុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ ឲ្យសោះ ព្រោះលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យើងមិនអាចមើលរំលងបានឡើយ

    BY Khmernote Media July 25, 2020
    លោកជំទាវ ឱ វណ្ណឌីន ព្រមានអ្នកដើរកំសាន្តទាំងអស់ កុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ ឲ្យសោះ ព្រោះលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យើងមិនអាចមើលរំលងបានឡើយ

    នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានប្រកាសអំពីវិជ្ជមានថ្មីចំនួន២៣នាក់ ដែលជាករណីនាំចូលនៅកម្ពុជា ដែលវាជាចំនួនមួយច្រើនសម្រាប់ប្រទេសយើង។ ទន្ទឹមនឹងគ្នានេះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអប់រំក្រើនរំលឹកមួយដែលបង្ហោះចេញពីទំព័រ Facebook ផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីការឆ្លងនៃជំងឺ កូវីដ-១៩។ សារអប់រំនោះមានអត្ថន័យដូចតទៅ៖

    “លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យើងមិនអាចមើលរំលងបានឡេីយ​៖ យើងមិនត្រូវមើលរំលងលទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលក្នុងសហគមន៌នោះឡើយ។ ដូច្នេះហើយ​ បានជាក្រសួងសុខាភិបាល​ តែងតែអំពាវនាវហើយអំពាវនាវទៀត​ សូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។ ថ្ងៃនេះ​ ថ្វីត្បិតតែការរកឃើញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រើនណាស់​ ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ​ សូមអ្នកដើរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកើតមានគ្រប់ពេលវេលា​ គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ​ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល​ មកក្រុមគ្រួសារ​ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។ សូមរីករាយថ្ងៃចុងសប្តាហ៌ទាំងអស់គ្នា​ និងសូមអរគុណ។ អត្ថបទសារអប់រំ៖​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា”

    Share This Post:
    MPO4D jitutoto mpo4d Mpoplay