ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទើបចេញពីគុកសោះ ហើយក្លែងខ្លួនជាប៉ូលិសផ្កាយ៣ និងយកលុយសែនទាំងដុំៗមកចាយទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

    BY Khmernote Media July 26, 2020
    ទើបចេញពីគុកសោះ ហើយក្លែងខ្លួនជាប៉ូលិសផ្កាយ៣ និងយកលុយសែនទាំងដុំៗមកចាយទៀត ត្រូវសមត្ថកិច្ចក្របួចជាប់

    កំពង់ធំ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការឃាត់ខ្លួន តាមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ​ កាលពីវេលាម៉ោង ៧ និង០០នាទី​ ថ្ងៃសុក្រ​ ៤ កើត ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

    ជនសង្ស័យរូបនេះមានឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសេរ៉ូ ផ្លូវលេខ៤៧ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានបានអោយដឹងថា​ ៖​ ជនសង្ស័យរូបនេះបានតាំងខ្លួនឯងជានគរបាលធ្វើការនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានគរបាលជាតិ ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក។
    ក្នុងនោះវត្ថុតាងរួមមាន៖
    ១/ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។
    ២/ក្រដាស់ប្រាក់ដុល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស១០០$ ចំនួន៥៨៩សន្លឹក។
    ៣/ទូរសព្ទដៃចំនួន០២គ្រឿង​ ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

    សមត្ថ​កិច្ច​បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនសង្ស័យ​ជា​មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស ហើយ​អាច​ជា​មនុស្ស​បែកឆ្វេង ក្លែង​ពាក់​ឯកសណ្ឋាន​បែប​នេះ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែនបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

     

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay