គ្រឿងញៀនច្រើនណាស់ព្រះអើយ! ចេះសមត្ថកិច្ចចាប់ទាន់ពេល មិនអញ្ចឹងទេមិនដឹងចែកចាយដល់ណាខ្លះទេ
រាជធានីភ្នំពេញ ៖ បុរសជនជាតិកូរ៉េ ២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបនិងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាម ដោយអនុវត្តតាមបញ្ជាដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រត្តិបត្តិការនេះកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងចូលរួមដឹកនាំសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ចំពោះការបង្ក្រាប មុខសញ្ញាជនជាតិកូរ៉េ(ខាងត្បូង) ជួញដូរគ្រឿងញៀនឆ្លងដែនពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម(WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្តទៅឆែកឆេរបន្ទប់ 3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ ។
ជនសង្ស័យ ២នាក់ ១-ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 “មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ(និវេទន៍ក្រហម)”។២-ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
ចាប់យកវត្ថុតាងសារធាតុញៀន ១/ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង 1389.53g ២/រថយន្ត ១គ្រឿង ៣/ទូរស័ព្ទ ៣គ្រឿង ៤/ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នសង័្សយ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕
