ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ជិះម៉ូតូលឿនស្លេវបុកស្ត្រីបោកសំរាម បណ្តាលឲ្យរបួសធ្ងន់ ហើយថាគាត់ប្រញាប់ទៅធ្វើការខ្លាចមិនទាន់ម៉ោងទើបជិះលឿនអញ្ចឹង

    BY Khmernote Media July 26, 2020
    បុរសម្នាក់ជិះម៉ូតូលឿនស្លេវបុកស្ត្រីបោកសំរាម បណ្តាលឲ្យរបួសធ្ងន់ ហើយថាគាត់ប្រញាប់ទៅធ្វើការខ្លាចមិនទាន់ម៉ោងទើបជិះលឿនអញ្ចឹង

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលអះអាងថា ខ្លួនប្រញាប់ប្រញាល់ទៅធ្វើការខ្លាចមិនទាន់ម៉ោងបានជិះម៉ូតូលឿនជ្រុលទៅបុកស្ត្រីម្នាក់ដែលជាអ្នកបោសសំរាមក្រុមហ៊ុនស៊ីនទ្រី កំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦:៣០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថិតនៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ ដែលក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ ជាអ្នកបោសសម្អាតផ្លូវក្រុមហ៊ុនស៊ីនទ្រី ដែលបោសសម្អាតតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ខណ:មកដល់កន្លែងកើតហេតុស្ត្រីខាងលើក៏បានឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GY-7393 បើកបរក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកស្ត្រីខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសម្រាកព្យាបាល សម្ភពសែនជ័យ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនម្ចាស់ម៉ូតូយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីសួរនាំ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋានខណ្ឌសែនសុខ យកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay