ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ក្មេងៗរើសបានគ្រាប់បេ មកធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេងក៏ផ្ទុះ បណ្តាលឲ្យស្លាប់ក្មេងតូចម្នាក់ របួសធ្ងន់៣នាក់

    BY Khmernote Media July 26, 2020
    រន្ធត់ណាស់! ក្មេងៗរើសបានគ្រាប់បេ មកធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេងក៏ផ្ទុះ បណ្តាលឲ្យស្លាប់ក្មេងតូចម្នាក់ របួសធ្ងន់៣នាក់

    កាលពីពេលថ្មីៗនេះ មានករណីដ៏រន្ធត់មួយបានកើតឡើង ដោយគ្រាប់បេមួយគ្រាប់បានផ្ទុះ បណ្តាលឲ្យមនុស្សចំនួន១នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។ យោងតាមលោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា៖

    “នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីផ្ទុះគ្រាប់បេ៤០ ស្លាប់ក្មេងអាយុ៤ឆ្នាំម្នាក់ ក្មេង២នាក់រងរបួសនិងឪពុកក្មេងស្លាប់នោះក៏រងរបួសផងដែរ។ គ្រាប់បេ៤០នេះ ត្រូវបានឪពុកនោះកាលពី៣-៤ខែមុនបានរើសយកមកដុតចោលតែមិនផ្ទុះ ហើយក្រោយមកក្មេងក៏រើសធ្វើក្បាលមេក្រូច្រៀងលេង ហើយយកមកដំលេងក៏ផ្ទុះតែម្តង។ ចាស់ៗបានដឹងហើយ បានលឺហើយ គម្បីយកចិត្តទុកដាក់ហាមក្មេងៗកុំឱ្យលេងគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះជាសំណល់ពីសង្គ្រាម ជាពិសេសពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សុំរាយការណ៍ជាបន្ទាន់ដល់ប៉ូលីសមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់។ សូមចូលរួមរំលែកមរណទុក្ខនិងសោកស្តាយចំពោះគ្រោះថ្នាក់នេះ!”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay