ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៦ ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២៧នាក់ និងរបួស៧២ នាក់

    BY Khmernote Media July 27, 2020
    រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៦ ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ២៧នាក់ និងរបួស៧២ នាក់

    ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានសម្លាប់មនុស្ស ២៧នាក់ និងរបួស ៧២នាក់។

    នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥០លើក ក្នុងនោះ បណ្តាលឲ្យមានអ្នកស្លាប់ ២៧នាក់ របួសធ្ងន់ ៤៨នាក់ និងរបួសស្រាល ២៤នាក់ មូលហេតុបណ្តាលមកពីបើកបរលើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ប្រជែង បត់មិនប្រយ័ត្ន កត្តាយានយន្ត និងស្រវឹង។

    ដូច្នេះ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា តាមរយៈប្រកាន់ភ្ជាប់នូវ កុំបើកបរលើសល្បឿនកំណត់ កុំបើកបរល្មើសនឹងភ្លើងសញ្ញា ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពពេលបើកបររថយន្ត ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ កុំបើកបរបញ្ជ្រាសទិសចរាចរណ៍ កុំបើកបរក្នុងស្ថានភាពស្រវឹងជាដើម ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay