ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រៃផ្សៃមែន! ស្រេកទឹក ប្រើប្រពន្ធទៅយកទឹកឲ្យផឹក តែប្រពន្ធមិនទៅ ប្តីអប្រិយស្ទុះទៅធាក់ប្រពន្ធមួយជើងចំចង្កេះ បណ្ដាល​ឲ្យ​ដួល​​ប្រកាច់​សន្លប់​ស្ដូកស្ដឹង ក្រោយមកស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ

    BY Khmernote Media July 27, 2020
    ព្រៃផ្សៃមែន! ស្រេកទឹក ប្រើប្រពន្ធទៅយកទឹកឲ្យផឹក តែប្រពន្ធមិនទៅ ប្តីអប្រិយស្ទុះទៅធាក់ប្រពន្ធមួយជើងចំចង្កេះ បណ្ដាល​ឲ្យ​ដួល​​ប្រកាច់​សន្លប់​ស្ដូកស្ដឹង ក្រោយមកស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ

    ​ភ្នំពេញ​៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនដោយប្រើប្រាស់អំពើហិង្សាទៅលើប្រពន្ធធាក់មួយជើងចំចង្កេះ បណ្ដាល​ឲ្យ​ដួល​ប្រកាច់​សន្លប់​ស្ដូកស្ដឹង​ភា្លមៗ ​បន្ទាប់​មក​បុរសជា​ប្តី​​ក៏​បាន​បញ្ជូន​ប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ ​ស្ត្រីជា​ប្រពន្ធ​បាន​បាត់បង់ជីវិត​ទៅហើយ ។

    ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​​នៅវេលា​ម៉ោង​២​:​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា​ ឆ្នាំ២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ​ឆែម ងិ​ហ៍ អាយុ​ជាង ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សុខ ឃុន អាយុ​ ៣៩​ឆ្នាំ មុខរបរ​កម្មករ​សំណង់ដូចគ្នា ហើយ​អ្នក​ទាំងពីរ​រស់នៅ​ក្នុងភូមិ​កណ្តាល ឃុំ​ផ្ទះ​រូង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​សំណង់​ក្នុង​ខ្ទម​កើតហេតុ​ខាងលើ​។

    តាម​ប្រភពពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ​មុនពេលកើតហេតុ ជនសង្ស័យ​​ជា​ប្ដី​បាន​ចេញ​ទៅ​ផឹក​ស៊ី​ជាមួយ​មិត្ត​ភ​ក្កិ​នៅ​ខាងក្រៅ រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​ទើប​វិល​ត្រឡប់​ទៅ​កាន់​ខ្ទម​ស្នាក់​នៅ​វិញ ​រួច​បាន​ចូល​ដេក​ទាំង​ថ្ងៃ​ ​លុះដល់​វេលា​ម៉ោង​២​:​៣០​នាទី​រសៀល​ថ្ងៃ​​កើតហេតុ ​បុរសជាប្ដីក្រោកឡើង ឃ្លានស្រែកទឹកបានប្រើប្រពន្ធឲ្យទៅយកទឹកឲ្យខ្លួនផឹក ប៉ុន្តែ​ប្រពន្ធ​មិន​ព្រមទៅ​ ​​ធ្វើ​ឲ្យជនសង្ស័យជា​​ប្ដី​ផ្ទុះ​កំហឹង​លោត​ធាក់​មួយ​ជើង​ចំ​ចង្កេះ​ បណ្ដាល​ឲ្យ​​ស្ត្រីរងគ្រោះជា​ប្រពន្ធ​ដួល​ប្រកាច់​សន្លប់​បាត់​មាត់​ឈឹង​។

    តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃើញ​ប្រពន្ធ​សន្លប់​ ​ជនសង្ស័យជា​ប្តី​​បាន​លើក​ប្រពន្ធ​ដាក់​លើ​ភ្លៅ​ ហើយ​ខំប្រឹង​ធ្វើ​ចលនា​បេះដូង​សង្គ្រោះ​បឋម ប៉ុន្តែ​នាង​មិន​បានដឹង​ខ្លួន​ឡើយ ទើប​ស្រែកហៅ​អ្នក​ជិតខាង​ឲ្យ​ជួយ​នាំ​យកប្រពន្ធ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់​។ ​លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន ​ហើយស្ត្រីជា​ប្រពន្ធ​ក៏​បាន​បាត់បង់ជីវិត ទើប​ក្រោយមក​ដឹក​សព​ត្រឡប់​មក​កាន់​ទីកន្លែង​កើតហេតុ​វិញ​នា​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ បន្ទាប់មកកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្ដី​នោះ​នាំ​ទៅធ្វើការ​សាកសួរ និង​​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ​​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay