ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកមិញនេះ អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបញ្ចុះអណ្ដើកថ្មថ្មីមួយគូក្នុងគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ជំនួសអណ្ដើកចាស់

    BY Khmernote Media July 27, 2020
    ព្រឹកមិញនេះ អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបញ្ចុះអណ្ដើកថ្មថ្មីមួយគូក្នុងគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ជំនួសអណ្ដើកចាស់

    ខេត្តសៀមរាប៖ លោក ម៉ៅ សុខនី អ្នកគ្រប់គ្រងគម្រោងការដ្ឋានជួសជុលប្រាសាទកណ្ដាល នៃប្រាសាទស្រះស្រង់ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា បានធ្វើពិធីបញ្ចុះអណ្ដើកថ្មថ្មីមួយគូនៅគ្រឹះប្រាសាទស្រះស្រង់កណ្ដាល ឲ្យស្របតាមអណ្ដើកចាស់និងតាមប្រពៃណីបុរាណ ហើយសត្វអណ្ដើកមួយគូនេះបានចម្លងថ្មីពីសត្វអណ្ដើកចាស់ដែលអ្នកជំនាញបុរាណវិទ្យា ប្រទះឃើញកប់ក្រោមគ្រឹះប្រាសាទរាប់រយឆ្នាំកន្លងមក ក្នុងខណៈពេលដែលកំពុងការធ្វើកំណាយ ដើម្បីជុសជុលប្រាសាទកណ្ដាលនោះឡើងវិញ ឲ្យដូចទម្រង់ដើមហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ ។

    លោក ម៉ៅ សុខនី បានឲ្យដឹងទៀតថា ចំពោះសត្វអណ្ដើកថ្មចាស់ ត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្ដមព្រះសីហនុអង្គរ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានឃើញ និងស្គាល់ ពីវត្ថុមានតម្លៃមហាសាលមួយនេះ ព្រោះនៅពេលយកវត្ថុបុរាណទៅកប់ក្រោមដី វាធ្វើឲ្យមនុស្សជំនាន់ក្រោយមិនបានស្គាល់ ហើយចំពោះរបបគំហើញផ្សេងៗទៀត ដែលអ្នកជំនាញប្រទះឃើញជាមួយសត្វអណ្ដើកថ្មភួកនោះ អាជ្ញាធរនឹងពិធីដាក់បន្ថែមទៀតជាលើកចុងក្រោយ។

    កាលពីចុងខែមេសា ឆ្នាំ២០២០នេះ អ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញសត្វអណ្ដើកធ្វើអំពីថ្មភួកមួយគូ និងវត្ថុបុរាណជាច្រើនបានកប់នៅគ្រឹះប្រាសាទកណ្ដាលស្រះស្រង់នេះ កំពុងធ្វើកំណាយដើម្បីជួសជុលប្រាសាទនេះឡើងវិញ ក្នុងនោះមានគ្រាប់ខ្វាតពណ៌សជាច្រើនរយគ្រាប់, ចម្លាក់អណ្ដើកថ្មភក់ចំនួន០២ក្បាល, រូបចម្លាក់ក្បាលនាគ រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែកមួយ ព្រមទាំងឃើញសំណង់ឈើកប់នៅគ្រឹះប្រាសាទកណ្ដាលផងដែរ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay