ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កូវីដ១៩ ចាប់ផ្តើមចម្លងជាសហគមន៍នៅវៀតណាមហើយ! វៀតណាមជម្លៀសពលរដ្ឋប្រមាណ ៨០,០០០នាក់ចេញពីទីក្រុងដាណាង ដឹកតាមយន្តហោះ១ថ្ងៃ១០០ជើង

    BY Khmernote Media July 27, 2020
    កូវីដ១៩ ចាប់ផ្តើមចម្លងជាសហគមន៍នៅវៀតណាមហើយ! វៀតណាមជម្លៀសពលរដ្ឋប្រមាណ ៨០,០០០នាក់ចេញពីទីក្រុងដាណាង ដឹកតាមយន្តហោះ១ថ្ងៃ១០០ជើង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមកំពុងជម្លៀសប្រជាជនប្រមាណ ៨០,០០០ នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុងដាណាងភាគកណ្តាល បន្ទាប់ពីមានពលរដ្ឋខ្លួនចំនួន ៣នាក់ បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ហើយគិតត្រឹមរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ ទីក្រុងនេះមានករណីវិជ្ជមានជំងឺ COVID-19 ក្នុងស្រុកដល់ទៅ ៤ករណី។

    រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការជម្លៀសចេញនឹងចំណាយពេលយ៉ាងតិច ៤ថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដោយដឹកជញ្ជូនតាមយន្តហោះប្រមាណជា ១០០ ជើង ជារៀងរាល់ថ្ងៃ ចេញពីទីក្រុងដាណាង ទៅទីក្រុងចំនួន ១១ ផ្សេងទៀតរបស់ប្រទេសវៀតណាម។ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទើបតែបានប្រកាសពីការប្រុងប្រយ័ត្នថ្មីៗ បន្ទាប់ពីរដ្ឋាភិបាលកាលពីថ្ងៃសៅរ៍បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ជាងលើកដំបូងក្នុងរយៈពេល ១០០ថ្ងៃ ចាប់តាំងពីខែមេសា ហើយបានរកឃើញ ៣ករណីទៀត នៅថ្ងៃអាទិត្យ ដែលករណីក្នុងសហគមន៍ទាំងអស់សុទ្ធតែនៅក្នុងទីក្រុងដាណាង៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay