ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ឱ្យដំណើរការហើយ

    BY Khmernote Media July 28, 2020
    មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដាក់ឱ្យដំណើរការហើយ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងកាលពី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ថា មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

    ក្រោមការជួយ ជ្រោមជ្រែងពីក្រសួងសុខាភិបាល ហើយមន្ទីរពិសោធន៍នេះ មានសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយមិនចាំបាច់យកសំណាកទៅធ្វើតេស្តនៅភ្នំពេញទៀតឡើយ។ ដោយមន្ទីរ ពិសោធន៍នេះបានរៀបចំតាមលក្ខណៈស្តង់ដារក្នុងការការពារ នៃការចម្លងរោគ ដោយមានបំពាក់ម៉ាស៊ីនថ្មី និងមន្រ្តីត្រូវបានបញ្ជូនទៅធ្វើការបណ្តុះបណ្តាល ចប់រួចរាល់ហើយ។
    លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃដំណើរការដំបូងរបស់មន្ទីរពិសោធន៍ធ្វើតេស្តមេរោគកូវីដ-១៩នេះ ក៏មានមន្រ្តីនៃអង្គការសុខភាពពិភពលោកជួយផងដែរ។ ក្រៅពីការរៀបចំដំណើរ ការធ្វើតេស្តរកមេរោគកូវីដ១៩នៅមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាបនេះ ក្រសួងសុខា ភិបាលនឹងបន្តពង្រីកទៅខេត្តផ្សេងៗទៀត ដូចជាខេត្តបាត់ដំបង និងខេត្តកំពង់ចាម បន្ថែមទៀត។

    សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន២២៥នាក់ ក្នុងនោះមាន ១៤៧នាក់ បានព្យាបាលជាសះស្បើយ និងចំនួន៧៨នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក ក្នុងស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay