ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្របួចបានទាំងក្រុមចោរជំនាញកាច់សោរកម៉ូតូ និងក្រុមចាំទទួលផលចោរកម្ម ដកហូតបានម៉ូតូមិនចេះតិចគ្រឿង

    BY Khmernote Media July 28, 2020
    ក្របួចបានទាំងក្រុមចោរជំនាញកាច់សោរកម៉ូតូ និងក្រុមចាំទទួលផលចោរកម្ម ដកហូតបានម៉ូតូមិនចេះតិចគ្រឿង

    ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៤:០០នាទីទៀបភ្លឺ មានករណីចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាច់បំបែកសោរកម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០២០ពណ៌ ខ្មៅ ពាក់ផ្លាកលេខ តាកែវ1U-7523 ដែលជនរងគ្រោះចតទុកក្នុងរោងការដ្ឋានសំណង់ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះ សីហនុ រួចជិះគេខ្លួនបាត់ ។

    បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាល សង្កាត់ទាំង៤ ក្រុងព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ទើបកម្លាំងសមត្ថកិច្ចយើងបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ព្រមទាំងជនសមគំនិតទទួលផលសរុប៦នាក់ (ស្រី១នាក់) ជាបន្តបន្ទាប់ ព្រមទាំងធ្វើការដកហូតបានម៉ូតូ១២គ្រឿង ជាផលនៃអំពើចោរកម្ម ។

    ជនសង្ស័យទាំង៦នាក់ ៖
    ១-ឈ្មោះ ចេង មករា ហៅ ព្រិច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទ ល្មើស) ។
    ២-ឈ្មោះ ស៊ាម កី ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុម៣៥ ភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ជនសកម្មក្នុងការប្រព្រឹត្តិបទល្មើស) ។
    ៣-ឈ្មោះ ខេង ស្រីលីន ហៅ ញិន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះ សីហនុ(បក្ខពួក) ។
    ៤-ឈ្មោះ កង ឧត្តម ហៅ ឡឹង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ លកទូរស័ព្ទ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ទទួលផលនៃអំពើលួច) ។
    ៥-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ លាងម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (ទទួលផលនៃអំពើលួច) ។
    ៦-ឈ្មោះ អឿន រ៉ាដូ ហៅ ណូ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ(ទទួលផលនៃអំពើលួច) ។

    វត្ថុតាងចាប់យកបានរួមមាន ៖
    -ម៉ូតូជាផលនៃអំពើលួច១២គ្រឿង៖
    ១-ម៉ាក អាសង់ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ បិតតែមពណ៌ស
    ២-ម៉ាក ZOOMER X ពណ៌ក្រហម-ខ្មៅ
    ៣-ម៉ាក ZOOMER X ពណ៌ស-ទឹកក្រូច
    ៤-ម៉ាក ZOOMER X ពណ៌ក្រហម-ស
    ៥-ម៉ាក ស្កុបពីរ ពណ៌ស បិតតែមពណ៌ផ្ទៃមេឃ
    ៦-ម៉ាក ស្កុបពីរ ពណ៌ខ្មៅ បិតតែមពណ៌ក្រហម
    ៧-ម៉ាក NEXT ពណ៌ស-ខៀវ
    ៨-ម៉ាក NVX ពណ៌ខ្មៅ
    ៩-ម៉ាក NVX ពណ៌ខ្មៅ បិតតែពណ៌ទឹកក្រូច
    ១០-ម៉ាក BEAT ពណ៌ក្រហម-ខ្មៅ
    ១១-ម៉ាក វីនន័រ ពណ៌ខ្មៅ
    ១២-ម៉ាក ស៊ីរ៉ុស ពណ៌ខ្មៅ ។
    -ផ្លាកលេខម៉ូតូ ៦សន្លឹក
    -សោរច្នៃ កាច់បំបែកសោរកម៉ូតូ១ដើម
    -សោរខ្សៀ សម្រាប់តសោរច្នៃ កាច់បំបែកសោរកម៉ូតូ១ដើម
    -ទួលរឺវីស២ដើម
    -កាំប៉ិត ១ដើម
    -ផ្លែកាំប៉ិត ១ប្រអប់
    -កញ្ចក់ម៉ូតូ ២គូរ
    -ដបទឹកសម្រាប់ប្រើប្រាស់គ្រឿងញៀន១
    -ដែកកេះសម្រាប់ប្រើប្រាស់គ្រឿងញៀន២
    -លិខិតឆ្លងដែន១ក្បាល
    -ខោអាវមួយកំប្លេ(ផ្លាស់ប្តូរពេលធ្វើសកម្មភាព)
    -សម្ភារៈផ្សេងៗមួយចំនួនទៀត

    ករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត ៕

    ប្រភព៖ នគរបាលផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay