ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន០៣ កន្លែង នៅស្វាយដង្គំ ក្រុងសៀមរាប

    BY Khmernote Media July 28, 2020
    សមត្ថកិច្ច ចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន០៣ កន្លែង នៅស្វាយដង្គំ ក្រុងសៀមរាប

    នៅពេលរាត្រីថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ក្រុង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយដង្គុំ បានចូលរួមសហការជាមួយមន្ទីទរសចរណ៍ខេត្តនិង អង្គភាពពាក់ព័ន្ឋ ខេត្ត ក្រុង ចុះបិទហាងបៀរហ្គាឌិនដែលលួចបង្កប់ខារ៉ាអូខេចំនួន០៣ កន្លែងដែលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបក្នុងនោះមាន:

    ១- ម្លប់ជ្រៃត្រជាក់ចិត្ត (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV)
    ២- ម្លប់ដូងពិភពព្រិលថ្មី (កំពុងបើកជាក់ស្ដែងនិងបង្កប់KTV)
    ៣- ស្នាដៃម៉ែក្មេក៥ (បង្កប់KTVដែរ តែយប់មិញជាក់ស្ដែងអត់បើកទេ)
    លទ្ធផល:
    – ហាងម្លប់ជ្រៃត្រជាក់ចិត្ត និងម្លប់ដូងពិភពព្រិលថ្មីត្រូវតែផ្អាកអាជីវកម្ម និងត្រូវសុំច្បាប់បើកភោជនីយដ្ឋានបែបធម្មតា។
    – ហាងម៉ែក្មេក៥ មានអាជ្ញាប័ណ្ណភោជនីយដ្ឋានតែផុតសុពលភាព។ ដូច្នេះអនុញាតិអោយបន្តបើកតែត្រូវសុំបន្តអាជ្ញាប័ណ្ណភោជនីយដ្ឋានបែបធម្មតា៕ ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay