ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចេញមុខបកស្រាយ​ករណី​សមត្ថកិច្ច​ តាម​ចាប់​ជនសង្ស័យ​លួច​ម៉ូតូ​

    BY Khmernote Media July 28, 2020
    ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចេញមុខបកស្រាយ​ករណី​សមត្ថកិច្ច​ តាម​ចាប់​ជនសង្ស័យ​លួច​ម៉ូតូ​

    ​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ១២:៣០​នាទី​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ស្រាវជ្រាវ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ទៀង​ តុល​ ហៅ​កង្កែប​ អាយុ​៤៥​ឆ្នាំ​ នៅ​ចំណុច​ផ្លូវ​លេខ​៩០​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ក្នុង​បទល្មើស​លួច​ម៉ូតូ​ម៉ាក​ហុងដា​C១២៥​ ស៊េរី​ឆ្នាំ​២០២០​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IF-5189​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥៤​ ផ្លូវ​លេខ​១៨៤​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ កាលពី​ថ្ងៃ​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២០​។​

    ​ក្រោយ​ពី​ទទួល​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​ក៏​បាន​បន្ត​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​ជា​បក្សពួក​មានឈ្មោះ​ រស់​ ទិ​ត្យ​ ហៅ​ម៉ៅ​ អាយុ​៤៧​ឆ្នាំ​នៅ​ចំណុច​ផ្លូវ​រថភ្លើង​លេខ​២៧៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ និង​បាន​ចាប់​យក​វត្ថុ​តាង​ម៉ូតូ​ ដែល​ជិះ​ធ្វើ​សកម្មភាព​ម៉ាក​ហុងដា​ C125​ ស៊េរី​ឆ្នាំ​២០២០​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IF-1909​ បញ្ជូន​មក​ការិយាល័យ​ដើម្បី​បំពេញ​នីតិវិធី​ចាត់ការ​បន្ត​តាម​ច្បាប់​។​

    ​បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​មក​សាកសួរ​ជនសង្ស័យ​ទាំង​ពីរ​ខាងលើ​បាន​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ​ពិតប្រាកដ​មែន​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay