ករណីអគ្គិភ័យឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆាបឆេះផ្ទះលែ្វង ១ខ្នងផ្ទះ ខូចខាតសំភារៈបន្តិចបន្តួច មិនបណ្ដាលឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ
រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០១:៥០នាទីរសៀល ថៃ្ងអងា្គរ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្លូវ១០១ ក្រុមទី២៧ ភូមិ០៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

មា្ចស់ទីតាំងឈ្មោះ សែម ចនី្ធ ភេទស្រី អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ។ មូលហេតុឆ្លងចរន្តអគិ្គសនី (ផ្ទុះសេម៉ាស៊ីនត្រជាក់) ។ ប្រភេទសំណង់៖ ផ្ទះលែ្វង (ទំហំ០៤ម៉ែត្រx២៤ម៉ែត្រ) ។ ខូចខាតសំភារៈ ៖ ម៉ាស៊ីនត្រជាក់ ០១គ្រឿង ជាន់ទី១ សំភារៈបន្តិចបន្តូចនឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គា្មន ។
– រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង០៨ម៉ែត្រគូប ។
+ រថយន្តជំនួយ៖
– រថយន្តក្រសួងមហាផៃ្ទ : ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន សើ្មនឹង ០៤ម៉ែត្រគូប ។
– រថយន្តទីក្រុងកោះពេជ្រ : ចំនួន ០៣គ្រឿង មិនបានប្រើប្រាស់ទឹក
– ពន្លត់ចប់ : នៅម៉ោង ២:១០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ។


ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត