ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ បើករថយន្តរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង

    BY Khmernote Media July 29, 2020
    ចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ បើករថយន្តរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង

    រាជធានីភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀត បានបើករថយន្ត​តូយ៉ូតា យ៉ារីស ចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញ ស្រាប់តែរេចង្កូតធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងារជើងឡើងលើ​ បណ្ដាលឲ្យរបួសប្រុសស្រី៣នាក់ ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀត បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា យ៉ារីស ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 2BJ-1236 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ជាប់ផ្លូវភ្លើង ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្ដាំដៃឆ្លងទៅផ្លូវបេតុងមួយខាងទៀតក្នុងល្បឿនលឿនបួងចង្កូតមិនទាន់រេមកខាងឆ្វេងដៃធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងម្ខាង បណ្ដាលឲ្យរងរបួសប្រុសស្រី៣នាក់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅនឹងទីតាំងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួចយកទៅជួសជុលដោយខ្លួនឯង៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay