ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជំងឺកូវីដ១៩ ពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកលើសពី ១៥០,០០០ នាក់ហើយ ខណៈដែលមានការស្លាប់ជាង ១,០០០ ត្រូវបានកត់ត្រារាល់ថ្ងៃ

    BY autoadmin July 30, 2020
    ជំងឺកូវីដ១៩ ពេលនេះបានសម្លាប់ពលរដ្ឋអាមេរិកលើសពី ១៥០,០០០ នាក់ហើយ ខណៈដែលមានការស្លាប់ជាង ១,០០០ ត្រូវបានកត់ត្រារាល់ថ្ងៃ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៥០,០០០នាក់។ ទិន្នន័យចងក្រងដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យចនហបគីនស៍បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិកបានឡើងដល់ ១៥០ ០៣៤ នាក់ គិតត្រឹមម៉ោង ២០ និង ០០ យប់ថ្ងៃពុធ។ សហរដ្ឋអាមេរិកនៅតែបន្ដនាំមុខគេ លើចំនួនករណីទាំងការស្លាប់ និងការឆ្លងថ្មីៗទាក់ទង់នឹងជំងឺ COVID-19។


    គួរឱ្យដឹងដែរថា​ សហរដ្ឋអាមេរិកបានកត់ត្រាតួលេខស្លាប់ត្រឹម ១០០ ០០០ នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ហើយវាបានប្រើរយៈពេល ២ខែ កើនដល់ ១៥០,០០០នាក់។ កាសែតញូវយ៉កថែមស៍បានរាយការណ៍ថា គិតត្រឹមថ្ងៃពុធចំនួនអ្នកស្លាប់ដោយសារ COVID-19 បានកើនឡើងនៅក្នុងរដ្ឋចំនួន ២៣ ឬជិតពាក់កណ្តាលនៃរដ្ឋរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋអារីហ្សូណានៅភាគខាងលិច និងរដ្ឋតិចសាស់នៅភាគខាងត្បូង។ ការស្លាប់ប្រហែល ១,០០០ នាក់ ត្រូវបានគេរាយការណ៍ជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: