ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០២នាក់ អ្នកជំងឺនៅពេទ្យរដ្ឋសល់៦៨នាក់ទៀត

    BY Khmernote Media July 31, 2020
    ថ្ងៃនេះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០២នាក់ អ្នកជំងឺនៅពេទ្យរដ្ឋសល់៦៨នាក់ទៀត

    នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន០២នាក់បន្ថែមទៀត និងមិនមានករណីវិជ្ជមានថ្មីនោះទេ។

    យោងតាមលិខិតបានឲ្យដឹងថា អ្នកជាសះស្បើយទាំង២នាក់គឺ ទី១-ស្ត្រីជនជាតិខ្មែរ មានអាស័យដ្ឋាននៅគីឡូលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គាត់បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងទី២-បុរសជនជាតិខ្មែរ មានអាស័យដ្ឋាននៅភូមិគោកត្នោត ឃុំកណ្តែត ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay