ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មានម៉ូតូល្អមិនព្រមជិះស្រួលបួលទេ នាំគ្នាបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យពេញផ្លូវ ត្រូវសមត្ថកិច្ចយកមកអប់រំណែនាំ

    BY Khmernote Media July 31, 2020
    មានម៉ូតូល្អមិនព្រមជិះស្រួលបួលទេ នាំគ្នាបង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យពេញផ្លូវ ត្រូវសមត្ថកិច្ចយកមកអប់រំណែនាំ

    ខេត្តបាត់ដំបង៖ មានផ្លូវល្អស្អាត​ យុវជនដែលមានជំនាញខាង​បង្ហោះម៉ូតូបង្កភាពអាណាធិបតេយ្យត្រូវបានន​គរ​បាល​នាំយក​មក​អប់រំណែនាំនៅស្រុកគាស់​ក្រឡ​ ខេត្តបាត់ដំបង​ កាលពីថ្ងៃ​ ព្រហស្បតិ៍​ ១០កេីត​ ខែ​ស្រាពណ៍​ ឆ្នាំជូត ទោ​ស័ក ​ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី​៣០​ ខែ​កក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង១៤និង២០នាទី ។

    ដោយអនុវត្តតាមម​តិណែនាំរបស់ឯកឧត្តម​ ឧត្តមសេ​នី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេីយ៍ឯក​ ប៉ាង​ ហៀង​ អ​ធិការនគបាលស្រុកគាស់ក្រឡ​ ជម្រុញដឹកនាំដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឱ្យនាំខ្លួនក្រុមយុវជន​មួយក្រុមដែលមានជំនាញខាងជិះម៉ូតូបង្ហោះបង្កភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋានភូមិសំ​រោង​ ឃុំធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង​ យកមកអប់រំណែនាំ​ ​។

    យុវជនចំនួន០៨នាក់ត្រូវបានធ្វេីកំ​ណត់​ហេតុ​សាកសួរនិងអប់រំណែនាំឱ្យបញ្ឈប់សកម្មភាព​បែប​អាណាធិ​បតេ​យ្យបន្តទៀត​ រួចបានឱ្យអា​ណា​ព្យាបាលធានាយកទៅអប់រំណែនាំបន្តនៅ​មូលដ្ឋានវិញក្នុងថ្ងៃដដែល ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay