ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្ដៅៗ! ព្រឹកថ្ងៃសៅរ៍នេះ វៀតណាមរកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១២នាក់ បន្ថែមទៀត នៅក្រុងដាណាងដដែល

    BY autoadmin August 1, 2020
    ក្ដៅៗ! ព្រឹកថ្ងៃសៅរ៍នេះ វៀតណាមរកឃើញការឆ្លងក្នុងសហគមន៍ចំនួន ១២នាក់ បន្ថែមទៀត នៅក្រុងដាណាងដដែល

    យោងតាមការចុះផ្សាយរបស់ Vietnam Plus បានឱ្យដឹងថា វៀតណាមរកឃើញករណីជំងឺ COVID-19 ចំនួន ១២ ករណីបន្ថែមទៀត នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះបើយោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យ។ ការឆ្លងថ្មីក្នុងមូលដ្ឋាននេះ នាំឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 នៅទូទាំងប្រទេសវៀតណាមមានដល់ ៥៥៨ករណី ហើយចំនួនស្លាប់នៅមាន ១នាក់ ដដែល។ ក្នុងចំណោមករណីថ្មីៗនេះមានបុរស ៨នាក់ និងស្ត្រី ៤នាក់ ត្រូវបានកត់ត្រានៅកណ្តាលទីក្រុងដាណាង។

    ករណីថ្មីចំនួន ៣ ក្នុងចំណោមករណីថ្មី គឺអ្នកជំងឺនៅមន្ទីរពេទ្យដាណាង។ ម្នាក់ជាស្ត្រីអាយុ ៧២ឆ្នាំ ដែលកំពុងទទួលការព្យាបាលផ្នែកវេជ្ជសាស្ត្រ ហើយ ២នាក់ទៀត ជាបុរសអាយុ ២៥ និង ៣៣ឆ្នាំ។ ករណីចំនួន ៨ ផ្សេងទៀតគឺជាសាច់ញាតិអ្នកជំងឺដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យដាណាង ឬទំនាក់ទំនងជិតស្និទ្ធជាមួយករណីមុនៗ។ ករណី ១ ទៀត ជាបុរសអាយុ ២៩ឆ្នាំ មកពីសង្កាត់ Hoa Vang ក្រុងដាណាង។ ក្នុងចំណោមអ្នកជំងឺទាំង ៥៥៨ នាក់ ដែលបានបញ្ជាក់ មានករណីចំនួន ៣០២ ជាករណីនាំចូល ហើយ ១១៦ ផ្សេងទៀតទាក់ទងនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Plus

    Share This Post: