ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! នឹងមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំង អាចមានជំនន់ទឹកភ្លៀងកើតមាននៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤

    BY Khmernote Media August 1, 2020
    សូមប្រយ័ត្ន! នឹងមានភ្លៀងធ្លាក់ច្រើន និងខ្យល់ខ្លាំង អាចមានជំនន់ទឹកភ្លៀងកើតមាននៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៤

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារឥទ្ធិពលនៃសម្ពាធ ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងក្បែរកោះហហៃណាំ រួចបន្តដំណើរចូលវៀតណាមភាគខាងជើង នៅថ្ងៃទី០២ ខែសីហា ខាងមុខ ដែលលក្ខណៈបែបនេះ ក្រសួងសូមធ្វើការជូនដំណឹងបន្ថែម ដោយចាប់ពីថ្ងៃទី១-៤ ខែសីហា ព្រះរាជាណាចក្រកម្ពុជា មានស្ថានភាពដូចតទៅ៖

    ១- ចំពោះបណ្តាខេត្តនៅមាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនខ្យល់ខ្លាំង និងរលកធំៗ។ ទន្ទឹមនោះ ក៏អាចមានជំនន់ទឹកភ្លៀងកើតមានផងដែរ។

    ២- បណ្តាខេត្តនៅភាគឦសាន នឹងអាចមានភ្លៀងច្រើន និងខ្យល់ខ្លាំង។

    ៣- ឯចំពោះបណ្តាខេត្តនៅភាគខាងក្រោម នឹងអាចទទួលនូវឥទ្ធិពលហ្វឺន ធ្វើឲ្យកម្រិតទឹកភ្លៀងមានការថមថយចុះបន្តិច។

    ៤- ចំណែកទឹកទន្លេមេគង្គ សង្ឃឹមថានឹងងើបឡើង មូលហេតុមានភ្លៀងច្រើននៅតំបន់ផ្ទៃរងទឹកភ្លៀងខាងលើ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay