ឃើញ Live វីដេអូយំស្រែកតាមបណ្តាញសង្គម ក្រោយមកស្រាប់តែឃើញចងកសម្លាប់ខ្លួនទាំងមានកូន៣ខែក្នុងពោះ
ភ្នំពេញ: នារីម្នាក់មានផ្ទៃពោះ៣ខែ បានសម្លាប់ខ្លួនឯង ដោយគ្រាន់តែឈ្លោះទាស់ទែង ជាមួយប្ដីបន្តិចបន្ទួច សុខចិត្តបញ្ចប់ជីវិតទាំងកូនក្នុងផ្ទៃ។ ហេតុការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០នៅក្នុងបន្ទប់ជួលជាន់ទី២ ក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រី ល័ក្ខ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ មានស្រុកកំណើតនៅខេត្តព្រៃវែង។

បើតាមប្អូនស្រីម្នាក់បានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើបានឡាយវីដេអូយំស្រែក ក្រោយពីឈ្លោះគ្នាជាមួយប្ដី ហើយក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ពេលនោះរូបគាត់ក៏ស្ទុះទៅមើលឃើញស្ត្រីរងគ្រោះខាងលើ ចងកជាមួយខ្សែអង្រឹងទៅភ្ជាប់នឹងឥដ្ឋខ្យល់លើបង្អួចត្រដរខ្យល់ទៅហើយ ។ រូបគាត់ក៏រត់មកប្រាប់គេឯងឲ្យមកជួយ តែអកុសល្យស្ត្រីរងគ្រោះ បានស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋដែលរស់នៅជិតនោះ ចេញមកមើលព្រោងព្រាត និងរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកកន្លែងកើតហេតុ។
ប្រភពដដែលបានបន្តទៀតថា ស្ត្រីរងគ្រោះខាងលើ មុននឹងសម្លាប់ខ្លួន រូបគាត់បានឮសំឡេងឈ្លោះគ្នាជាមួយប្តី តែមិនដឹងឈ្លោះគ្នារឿងអីនោះទេ ក្រោយមកប្តីនោះបានចេញទៅបាត់ ធ្វើឲ្យស្ត្រីរងគ្រោះខាងលើឈឺចិត្តយ៉ាងខ្លាំង បានដាច់ចិត្តបញ្ចប់ជីវិតដោយខ្លួនឯងចងក សម្លាប់ខ្លនតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចកោសល្យវិច័យ បានចុះមកពិនិត្យមើល លើសាកសពបានសន្និដ្ឋានថា នារីរងគ្រោះខាងលើពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន៕

ដោយ៖ បងម៉េង ខ្មែរណូត