ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្ដៅៗ! វៀតណាមមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣នាក់ហើយ ក្រោយឆ្លងក្នុងសហគមន៍បានមួយសប្តាហ៍

    BY autoadmin August 1, 2020
    ក្ដៅៗ! វៀតណាមមានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន៣នាក់ហើយ ក្រោយឆ្លងក្នុងសហគមន៍បានមួយសប្តាហ៍

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០​ បានបញ្ជាក់ថា ខ្លួនបានកត់ត្រាករណីស្លាប់ទី៣ ដែលជាស្ត្រីម្នាក់មកពីទីក្រុងដាណាង ដែលទីនោះផ្ទាល់គឺកំពុងមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 ក្នុងសហគមន៍មួយសប្ដាហ៍មកហើយ។ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មូលហេតុនៃការស្លាប់ត្រូវបានគេកំណត់ថា បណ្ដាលមកពីអ្នកជំងឺមានជំងឺ Myelosuppression (ប៉ះពាល់ដល់ឈាមនិងខួរឆ្អឹង) មហារីកឈាម និងបញ្ហាផ្សេងទៀត ដែលបណ្ដាលឱ្យគាត់កាន់តែមានភាពទ្រុឌទ្រោមជាមួយជំងឺ COVID-19 ។

    ស្ត្រីដែលបានស្លាប់នោះជា «អ្នកជំងឺលេខ៤៩៩» គឺជាអ្នកស្រុកដាណាង គាត់មានចេញរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃច័ន្ទ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងដាណាងនៅថ្ងៃបន្ទាប់ និងបានធ្វើតេស្តរកឃើញថាមានជំងឺ COVID-19 នៅទីនោះ។ កាលពីព្រឹកថ្ងៃសុក្រម្សិលមិញក៏មានបុរសម្នាក់អាយុ ៧០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជា «អ្នកជំងឺលេខ៤២៨» បានគាំងបេះដូងស្លាប់អំឡុងពេលព្យាបាលជំងឺ COVID-19 (ករណីស្លាប់ទី១) និងមានបុរសអាយុ ៦១ឆ្នាំម្នាក់ទៀត ដែលត្រូវបានគេស្គាល់ថាជា «អ្នកជំងឺលេខ៤៣៧» បានស្លាប់ដោយសារមានបញ្ហាសុខភាពមួយចំនួនជាប់ខ្លួន រួមមានខ្សោយតំរងនោមរ៉ាំរ៉ៃ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: