បង្ក្រាបករណីគ្រឿងញៀននៅក្រុងបាត់ដំបង ឃាត់ខ្លួនបានពីរនាក់ និងដកហូតបានថ្នាំញៀនជាច្រើន
បាត់ដំបង៖ នៅថ្ងៃ សុក្រ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២០ តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយស្របតាមយោបល់ណែនាំជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានជម្រុញដឹកនាំកម្លាំងផ្នែក ជំនាញគ្រឿងញៀន នៃអធិការដ្ឋានធ្វើការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុស ច្បាប់នូវសារធាញៀនបានមួយករណីនៅក្នុងមូលដ្ឋានក្រុមទី ០៧ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ដោយធ្វើការឃាត់ខ្លួនជន សង័្សយបានចំនួន ០២នាក់គឺ៖
១-ឈ្មោះ រុំ ប៊ុនរិទ្ធ ហៅ រ៉ាក់ញ៉ាញ់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២-ឈ្មោះ ស៊ូ តាំ ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតបាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ទម្ងន់ចំនួន ២៨ថង់ ទម្ងន់ ៣៨,៤៨ក្រាម
២-ម៉ូតូចំនួន ០១គ្រឿង
៣-ទូរស័ព្ទដៃចំនួន ០៣គ្រឿង
៤-កាបូបចំនួន ០២
បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងនគរបាលក្រុងបាត់ដំបងបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕


