ព័ត៌មានជាតិ
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បណ្ដាលឲ្យមានអ្នកស្លាប់ ៤នាក់ និងរបួសធ្ងន់ស្រាល ៩នាក់
BY Khmernote Media
August 1, 2020
ភ្នំពេញ៖ ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក បណ្តាលឱ្យមានអ្នកស្លាប់ ៤នាក់ របួសធ្ងន់ ៦នាក់ របួសស្រាល ៣នាក់ មិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ៦នាក់។

បណ្តាលឱ្យខូចខាតយាន: ម៉ូតូ ៧គ្រឿង រថយន្តធុនតូច ៣គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ២នាក់។
មូលហេតុគ្រោះថ្នាក់: ការបើកបរហួសល្បឿន ៤លើក មិនគោរពសិទ្ធិ ២លើក ប្រជែង ១លើក ស្រវឹង ១លើក។
យានយន្តបង្កហេតុៈ ម៉ូតូ ៤លើក រថយន្តធុនតូច ២លើក រថយន្តធុនធំ ១លើក ថ្មើរជើង ១លើក ៕

