ព័ត៌មានជាតិ
ឃាត់ខ្លួនបុរស២នាក់ជាមួយគ្រឿងញៀន២០០គីឡូក្រាម ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវចូលកម្ពុជា
BY Khmernote Media
August 1, 2020
ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា បុរស២នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ និងរឹបអូសគ្រឿងញៀនបានប្រមាណ២០០គីឡូក្រាម ទាក់ទងនឹងករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលប្រទេសកម្ពុជា។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ហើយក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង។