ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    កើនឡើងរហូត! វៀតណាមរកឃើញករណីជំងឺ កូវីដ-១៩ ក្នុងសហគមន៍ចំនួន ២៨នាក់ បន្ថែមទៀតទាំងយប់

    BY autoadmin August 1, 2020
    កើនឡើងរហូត! វៀតណាមរកឃើញករណីជំងឺ កូវីដ-១៩ ក្នុងសហគមន៍ចំនួន ២៨នាក់ បន្ថែមទៀតទាំងយប់

    វៀតណាមនៅល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ បានកត់ត្រាករណីជំងឺ COVID-19 ចំនួន ២៨នាក់ បន្ថែមទៀត នេះបើយោងតាមក្រសួងសុខាភិបាល។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្មីៗទាំងអស់ មានករណីចំនួន ១៩ បានផ្សារភ្ជាប់ទៅនឹងទីក្រុងដាណាង ដោយមាន ១១នាក់​ ជាអ្នកនៅទីក្រុងដាណាងផ្ទាល់ ហើយមាន ៥នាក់ ជាអ្នកនៅខេត្តក្វាងណាម និង ២នាក់ នៅទីក្រុងហូជីមិញ (បញ្ជាក់ដែរថាពួកគេជាអ្នកត្រឡប់មកពីក្រុងដាណាង)។ ករណីចំនួន ៧ នៅមិនទាន់មានការបញ្ជាក់នោះទេ ខណៈ ២ ករណីផ្សេងទៀតគឺនៅខេត្តត្រាវិញ។

    គិតមកទល់ពេលនេះវៀតណាមក៏បានកត់ត្រាការស្លាប់ចំនួន ៣នាក់ ហើយដែរ ដែលពួកគេសុទ្ធតែមានជំងឺប្រចាំកាយស្រាប់។ ឥឡូវនេះអាជ្ញាធរក្នុងទីក្រុងហាណូយកំពុងបើកការធ្វើតេស្ដទ្រង់ទ្រាយធំ ហើយឱ្យអ្នកទេសចរក្នុងស្រុកទាំងឡាយ រាយការណ៍ទៅអាជ្ញាធរពីប្រវត្តិធ្វើដំណើររបស់ពួកគេ។ អាជ្ញាធរក៏បានបញ្ជូនបុគ្គលិកពេទ្យចំនួន ១,០០០ នាក់ ទៅក្រុងដាណាងរួចហើយដែរ ដើម្បីទប់ទល់ស្ថានការណ៍នៅទីនោះ។ គិតត្រឹមល្ងាចថ្ងៃសៅរ៍នេះ វៀតណាមបានកើនករណីសរុបរហូតដល់ទៅ ៥៨៦នាក់ ហើយនៅទូទាំងប្រទេសមានមនុស្សចំនួន ៩១,០០០ កំពុងធ្វើចត្តាឡីស័ក៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: