ព័ត៌មានជាតិ

ចូលខែថ្មី សមត្ថកិច្ចក្រុងតាខ្មៅក្របួចបានក្រុមចោរជំនាញលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម

BY
Khmernote Media
August 2, 2020

ខេត្តកណ្តាល៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និង លោក នូ សុវណ្ណរ៉ា អភិបាលនៃគណះអភិបាលក្រុងតាខ្មៅ កម្លាំងអធិការនគរបាលក្រុងតាខ្មៅ បានសហការជាមួយលោកចៅសង្កាត់តាខ្មៅ បានធ្វើការបង្រ្កាប ក្រុមលួចគាស់ផ្ទះ ដុះស្លែ យ៉ាងសកម្មមួយក្រុម នៅក្រុងតាខ្មៅ កាលពីវេលាម៉ៅង១៥ និង៣០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅចំណុច៖ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់រួមមាន៖

១-ឈ្មោះ ពេញ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២-ឈ្មោះទៀង ទឹម ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ (ឃាត់ខ្លួន)។
៣-ឈ្មោះរ៉ា វណ្ណ: ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៤-រិទ្ធ លីម ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រើសអេតចាយ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូចំនួន០១គ្រឿងម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ១BV៨២១៥។
-កង់តួស្រីចំនួន១គ្រឿងពណ៌ខៀវ។
-ថ្មទូរស័ព្ទ .ស៊ុមទូរស័ព្ទ. និងសំបកទូរស័ព្ទចាស់ៗចំនួន២ការ៉ុង។
-ឈើជ្រុងចំនួន១កំណាត់ប្រវែង៦០ស.ម។
-ញញួរចំនួន៣ ។
-ពូថៅដងឈើចំនួន១ប្រវែង៣២ស.ម។
-កាំបិតផ្គាក់ដងឫស្សីចំនួន១ប្រវែង៥៨ស.ម។
-កាំបិតប៉័ងតោចំនួន១ប្រវែង៣០ស.ម។
-កាំបិតចុងស្រួចចំនួន២។
-កន្ត្រៃកាត់ខ្សែភ្លើងចំនួន១ពណ៌ក្រហម។
-សោសំរាប់មួលប៊ូឡុងចំនួន៤។
-ទួណឺវីសចំនួន២។
-ដែកឆាមចំនួន១។
-កាបូបដៃពណ៌ខ្មៅចំនួន១។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងចៅសង្កាត់តាខ្មៅ បានទទួលពត៌មានពីប្រជាពលរដ្ឋថាក្រុមជនសង្ស័យខាងលើដែលស្នាក់នៅលើក្បូនបណ្តែតទឹកគឺជាមុខសញ្ញា ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងភូមិយ៉ាងសកម្ម ទើបកំលាំងយើងបានចុះទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

Share This Post: