កូវីដ-១៩

វៀតណាមគ្រោងធ្វើតេស្តរកមេរោគកូវីដ១៩លើពលរដ្ឋជាង១លាននាក់នៅទូទាំងក្រុងដាណាង ក្រោយរកឃើញវិជ្ជមាន៤នាក់ទៀត

BY
Khmernote Media
August 2, 2020

វៀតណាម៖ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលវៀតណាមបានរាយការណ៍ពីការរកឃើញវិជ្ជមានកូវីដ១៩ចំនួន៤ករណីទៀត ដោយ២ករណីជាការឆ្លងក្នុងសហគមន៍ និង២ករណីទៀតជាការនាំចូល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia

វៀតណាមត្រូវបានរកឃើញករណីកូវីដ១៩ សរុបចំនួន ៥៩០ ករណី ដែលក្នុងនោះ ១៤៤ ករណីជាការឆ្លងនៅក្នុងសហគមន៍មានទំនាក់ទំនងជាមួយនឹងការផ្ទុះថ្មីៗនេះនៅក្នុងទីក្រុងឆ្នេរដាណាង។ ក្រសួងសុខាភិបាលវៀតណាមក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កន្លងទៅដែរថា ប្រទេសវៀតណាមមានអ្នកស្លាប់ចំនួន ៣ នាក់។

អាជ្ញាធរនៅក្រុងដាណាងបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីក្រុងដាណាងគ្រោងនឹងធ្វើតេស្តប្រជាជនទាំងមូលរបស់ខ្លួនចំនួន ១,១ លាននាក់ ដើម្បីរកមេរោគកូវីដ១៩។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា មានអ្នកទេសចររហូតដល់ទៅប្រមាណ ៨០០,០០០ នាក់ដែលបានមកលេងកាន់ទីក្រុងដាណាង ហើយបានចាកចេញពីទីក្រុងនេះទៅតំបន់ផ្សេងៗនៅក្នុងប្រទេសវៀតណាមចាប់តាំងពីថ្ងៃទី ១ ខែកក្កដា ហើយមានមនុស្សជាង ៤១,០០០ នាក់បានទៅមន្ទីរពេទ្យចំនួន ៣ នៅក្នុងទីក្រុងចាប់តាំងពីពេលនោះមក។

មន្ត្រីសុខាភិបាលក្នុងតំបន់ដាណាងបានធ្វើតេស្តរកមេរោគកូរ៉ូណា ៨,២៤៧ករណីនៅក្នុងទីក្រុងចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក។ អាជ្ញាធរបាននិយាយថាសមត្ថភាពនៃការធ្វើតេស្តរេកមករោគនឹងត្រូវកើនឡើងដល់ ៨.០០០-១០.០០០ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ សេម
ប្រភព៖ channelnewsasia

Share This Post: