ខ្យល់កន្ត្រាក់វាយប្រហារចំឆ្នេរអូរឈើទាលវេលាថ្ងៃត្រង់ ថ្ងៃទី ២ សីហា ២០២០នេះ
- August 2, 2020
ក្រុងព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោកពូហ៊ុយ ប៊ុនឡេង បានឲ្យដឹងថា ខ្យល់កន្ត្រាក់វាយប្រហារចំឆ្នេរអូរឈើទាលវេលាថ្ងៃត្រង់ថ្ងៃ០២ សីហា ២០២០នេះ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញឲ្យដឹងថា ប្រទេសកម្ពុជារងឥទ្ធិពលព្យុះស៉ីនឡាគូមកពីសមុទ្រចិនខាងត្បូង ដែលវិវត្តទៅជាវិសម្ពាធទាប នាំឲ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ដ្រាក់ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ ដូច្នេះប្រសិនបើប្រិយមិត្តមានគម្រោងទៅតំបន់មាត់សមុទ្រ ឬ ទៅកំសាន្តនៅកោះ សូមមេត្តាប្រយ័ត្នប្រយែង៕
- Share This Post: