ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាយុទើប១៧ឆ្នាំ ហើយធ្លាប់ជាប់គុកម្តងទៀត មិនព្រមកែខ្លួនចេញមកវិញធ្វើចោរទៀត ឥលូវជាប់ខ្នោះទៀត

    BY Khmernote Media August 2, 2020
    អាយុទើប១៧ឆ្នាំ ហើយធ្លាប់ជាប់គុកម្តងទៀត មិនព្រមកែខ្លួនចេញមកវិញធ្វើចោរទៀត ឥលូវជាប់ខ្នោះទៀត

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍និរោធចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើពូថៅ និងទួណឺវ៉ីសគាស់សោទ្វារតូបលក់កាហ្វេលួចសម្ភារៈមិនសម្រេច) កាលពីវេលាម៉ោង ១និង៣៥នាទី រំលងអាធ្រាត្រ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅតូបលក់កាហ្វេ ផ្លូវជាតិ លេខ១ ភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅវេលាម៉ោង៣ ថ្ងៃទី ០២ ខែសីហា ២០២០ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សៀ ភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវជាតិលេខ១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ ជាតិ មាស ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានរៀបចំសម្ភារៈលក់កាហ្វេទុកក្នុងតូប (ចំណុចកើតហេតុ) ដោយបានចាក់សោទ្វារតូបត្រឹមត្រូវ រួចទៅដេកនៅផ្ទះ។ រហូតដល់ម៉ោង០១និង៣៥នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះជាតិ មាស និងឈ្មោះ រ៉ូ ជិះកង់មកឈប់ក្បែរ រួចនាំគ្នាយកពូថៅ និងទួណឺវ៉ីសទៅគាស់សោទ្វារតូបចូលរកលួចសម្ភារៈ ។ ពេលនោះក៏មានអ្នកធ្វើដំណើរឆ្លងកាត់ ជនសង្ស័យភ័យ ក៏នាំគ្នាជិះកង់គេចខ្លួន។ លុះដល់ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២០ ម៉ោង០៣និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ ជាតិ មាស នៅភូមិតាងៅ សង្កាត់និរោធ ដកហូតកង់ ០១គ្រឿង, ពូថៅ០១ និងទួណឺវ៉ីស០១ បញ្ជូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

    ក្នុងនោះតាមចម្លើយសារភាព ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៦ខែ ក្នុងឆ្នាំ២០១៩ ពីបទ ៖ លួច និងប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

     

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay