ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រោយឆ្លងរាលដាលក្នុងសហគមន៍បានជាង១សប្តាហ៍ ឥលូវនេះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅវៀតណាមកើនដល់៥នាក់ហើយ

    BY autoadmin August 3, 2020
    ក្រោយឆ្លងរាលដាលក្នុងសហគមន៍បានជាង១សប្តាហ៍ ឥលូវនេះអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅវៀតណាមកើនដល់៥នាក់ហើយ

    មន្រ្តីវៀតណាមបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញថា មានមនុស្ស ២នាក់ ទៀតហើយ ដែលបានស្លាប់ដោយសារជំងឺ COVID-19 ដែលនេះជាការកត់ត្រាថ្មីៗបន្ថែមទៀត បន្ទាប់ពីករណីស្លាប់ទី១ទើបតែបានកត់ត្រាមិនបានប៉ុន្មានថ្ងៃផងនោះ។ អ្នកស្លាប់ថ្មីទាំង ២នាក់ ត្រូវបានផ្សារភ្ជាប់ទៅមន្ទីរពេទ្យដាណាងដែលជាចំណុចក្ដៅថ្មីមួយ ដែលមានការផ្ទុះឡើងនូវករណីជំងឺ COVID-19 រហូតដល់ទៅ ១០០ ករណី ហើយពាក់កណ្ដាលនៃពួកគេគឺជាអ្នកជំងឺនៅទីនោះផ្ទាល់តែម្ដង។

    ក្រសួងសុខាភិបាលបាននិយាយថា អ្នកស្លាប់ចុងក្រោយមានម្នាក់អាយុ ៨៦ឆ្នាំ មកពីខេត្តក្វាងណាម ដែលមានជំងឺប្រចាំកាយដូចជាខ្សោយបេះដូង ខ្សោយតំរងនោមរ៉ាំរ៉ៃ។ អ្នកជំងឺម្នាក់ទៀតមានអាយុ ៨៣ឆ្នាំ ជាអ្នកឈឺសម្រាកដេកលើគ្រែអស់រយៈពេល ៦ឆ្នាំ មានបញ្ហាក្រពះ និងជំងឺប្រចាំកាយដូចជាជំងឺសរសៃឈាមបេះដូង ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ លើសឈាម។ គួរ​ឱ្យដឹងដែរថា គិតត្រឹមថ្ងៃអាទិត្យ វៀតណាមបានកត់ត្រាករណីវិជ្ជមានជំងឺកូវីដ១៩សរុបដល់ ៦២០នាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: