ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    Lexus RX300 បើកលឿនស្លេវបំពានភ្លើងស្តុបផ្លូវបំបែកជាបួន ត្រូវរថយន្ត Mecerdes បុកហើយក្រឡាប់ផ្ញារជើង ខ្ទាតទៅប៉ះអ្នកជិះម៉ូតូ បណ្តាលឲ្យបាក់ជើងម្នាក់

    BY Khmernote Media August 3, 2020
    Lexus RX300 បើកលឿនស្លេវបំពានភ្លើងស្តុបផ្លូវបំបែកជាបួន ត្រូវរថយន្ត Mecerdes បុកហើយក្រឡាប់ផ្ញារជើង ខ្ទាតទៅប៉ះអ្នកជិះម៉ូតូ បណ្តាលឲ្យបាក់ជើងម្នាក់

    រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! រថយន្តឡិចស៊ីស LEXUS RX300 មួយគ្រឿង បើកបរក្នុងល្បឿនលឿន បានបំពានភ្លេីងស្តុបផ្លូវបំបែកជាបួន បំណងបួងបត់ឆ្វេង ក៏ត្រូវរថយន្តស៊េរីទំនេីប Mecerdes Benz CLA250 មួយគ្រឿង បេីកទៅបុកបណ្តាលឲក្រឡាប់ផ្ងារជើងខ្លួនឯង ហេីយខ្ទាតទៅប៉ះម៉ូតូស្មាស់មួយគ្រឿង ជិះឌុបគ្នាពីរនាក់បងប្អូនប្រុសស្រី កំពុងឈប់ស្តុប រងរបួសធ្ងន់បាក់ជេីងម្ខាងម្នាក់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវកណ្ដាលក្រុងនេះ បានកេីតឡេីងកាលពីម៉ោង០៩:៤០នាទីយប់ ថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបែកជាបួន ស្តុបអនុ.វិទ្យាល័យចតុមុខ លេីផ្លូវព្រះនរោត្តម កែងផ្លូវ២១៤ ស្ថិតក្នុងភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ភាគីខាងរថយន្តមាន ៖ រថយន្តឡិចស៊ីស Lexus RX300 ពណ៌ស ស្លាកលេខភ្នំពេញ 2AZ-9881 បើកបដោយឈ្មោះ កុសល គឹមហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបរ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៅក្នុងរថយន្តមានអ្នករួមដំណើរជនជាតិចិន ចំនួន៥នាក់ មិនមានរងបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណ ។ ចំណែកឯរថយន្តស៊េរីទំនេីប ម៉ាក Mecerdes Benz CLA250 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-0088 បើកបរដោយឈ្មោះ វុធ តាយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងអ្នករួមដំណើរម្នាក់ភេទស្រី ។ ចំណែកឯជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ប្រាង សុផានុ អាយុ ១៧ឆ្នាំ ភេទប្រុស មុខរបរសិស្ស និងទី២ឈ្មោះ ប្រាង សុគន្ធថង ភេទស្រី អាយុ២៤ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពួកគេជិះម៉ូតូមួយគ្រឿង ម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1G-6270 ។

    សាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា មុនកើតហេតុ គេឃើញម៉ូតូ Smash បានធ្វើដំណើរពីជេីងទៅត្បូងតាមបណ្ដោយមហាវិថីព្រះនរោត្ដម មកដល់ចំណុចកើតហេតុ ក៏បានឈប់ម៉ូតូរង់ចាំភ្លើងស្តុប ពេលនោះស្រាប់តែមានរថយន្ត LEXUS RX300 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងល្បឿនយ៉ាងលឿន ថែមទាំងបំពានភ្លើងស្តុប បំណងបួងបត់ឆ្វេង ទេីបត្រូវរថយន្ត Mercedes Benz CLA250 ពណ៌ស បេីកបរតាមបណ្ដោយផ្លូវ២១៤ ពីលិចមកកេីត ក្នុងល្បឿនលឿនល្មម ទៅបុកចំចំហៀងខាងឆ្វេងរថយន្ត LEXUS បណ្តាលឲ្យរថយន្ត LEXUS ផ្អៀងក្រឡាប់ផ្ងារជើង រងការខូចខាត រួចខ្ទាតទៅបុកផ្ទប់ម៉ូតូ រងគ្រោះដែលកំពុងឈប់រ់ងចាំភ្លើងស្តុប បណ្តាលឲ្យរបួសយុវជនឈ្មោះ ប្រាង សុផានុ បាក់ជើងខាងឆ្វេង និងនារីម្នាក់ទៀតជាបងស្រីរបួសបាក់ជើងខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ដឹកបញ្ជូនទៅព្យាបាលនៅគ្លីនិក សុងកាណ៍ ចំណែកម៉ូតូខូចខាតតិចតួចប៉ុណ្ណោះ ដោយទ្បែករថយន្ត Mercedes វិញ ខូចខាតខ្ទេចមួយកំណាត់មុខទាំងស្រុង។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍និងប្រគល់អោយជំនាញ ចុះមកធ្វេីការវាស់វែង រថយន្តទាំងពីរគ្រឿងនិងម៉ូតូ យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរងចាំធ្វេីការដោះស្រាយនៅពេលក្រោយ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay