ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្តៅៗ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ១នាក់ និងស្លាប់ ១នាក់ បន្ថែមទៀតព្រឹកនេះ

    BY autoadmin August 3, 2020
    ក្តៅៗ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ១នាក់ និងស្លាប់ ១នាក់ បន្ថែមទៀតព្រឹកនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងថ្មីៗនៅក្រុងដាណាងចំនួន ១នាក់ បន្ថែមទៀត ដែលធ្វើឱ្យករណីសរុបកើនដល់ ៦២១នាក់ នេះបើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលវៀតណាម។

    ព្រឹកថ្ងៃច័ន្ទនេះផ្ទាល់វៀតណាមក៏បានកត់ត្រាការស្លាប់ ១នាក់ បន្ថែមទៀត ដែលនាំឱ្យការស្លាប់សុបរបស់ប្រទេសនេះកើនដល់ ៦នាក់ ។ ឥឡូវនេះវៀតណាមបានធ្វើតេស្ដពលរដ្ឋខ្លួនបានជាង ៤៨២,០០០ នាក់ ហើយក៏បានដាក់មនុស្សចំនួន ១០៣,០០០ នាក់ ឱ្យនៅដាច់ដោយឡែករួចហើយដែរ។ គួរឱ្យដឹងដែរថា វៀតណាមមិនដែលមានករណីក្នុងសហគមន៍នោះទេ ក្នុងរយៈពេល ១០០ថ្ងៃ ចុងក្រោយនេះ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ហើយសូម្បីតែការស្លាប់ក៏ទើបតែមាននាពេលថ្មីៗនេះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Insider

    Share This Post: