ព័ត៌មានជាតិ
នាំទុក្ខដល់គ្រួសារ និងអ្នករត់ម៉ូតូឌុបទៀត ឥឡូវនេះសមត្ថកិច្ចនាំយកទៅធ្វើចត្តាឡីស័កទាំងអស់ បន្ទាប់ពីលោកកំសត់ វិស័យ និងលោក ចន កំសាន លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង
BY Khmernote Media
August 4, 2020
ខេត្តព្រៃវែង៖ បុរសជនជាតិខ្មែរ២នាក់ដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក ខេត្តព្រៃវែង នៅល្ងាចមិញនេះ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីនាំខ្លួនមកវិញ។ បុរសជនជាតិខ្មែរ២នាក់ខាងលើ មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា ចន កំសាន អាយុ៣២ឆ្នាំ។

គួរបញ្ជាក់ផងដែរថា បុរសដែលលួចរត់ពីមណ្ឌលចត្តាឡីស័កខាងលើ ត្រូវបានមន្ត្រីសុខាភិបាល យកសំណាកទៅពិនិត្យ ចំនួន៣លើកមកហើយ ដោយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះនឹងត្រូវគេយកសំណាកទៅពិនិត្យម្តងទៀត តែពួកគេបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កទៅវិញ។ ករណីរត់ចេញនេះ អ្នកពាក់ព័ន្ធមួយចំនួនជាមួយបុរសពីរនាក់នេះ ត្រូវនាំយកទៅធ្វើចត្តាឡីស័កទាំងអស់ ដូចជាអ្នករត់ម៉ូតូឌុប ដែលឌុបពួកគាត់ទៅផ្ទះ និងសាច់ញាតិជាដើម៕



