ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្ដៅៗ! ហ្វីលីពីនរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៦,៣៥២ នាក់ ដែលជាការឆ្លងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន

    BY autoadmin August 4, 2020
    ក្ដៅៗ! ហ្វីលីពីនរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ៦,៣៥២ នាក់ ដែលជាការឆ្លងក្នុងមួយថ្ងៃច្រើនបំផុតមិនធ្លាប់មាន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Philippine Star បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសហ្វីលីពីនពេលនេះ បានកើនឡើងដល់ ១១២,៥៩៣ នាក់ គិតត្រឹមថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ៦,៣៥២ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខថ្មីៗនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ខណៈដែលប្រទេសនេះទើបបានចាប់ផ្តើមការបិទទ្វារទីក្រុងម៉ានីល និងខេត្តនៅជុំវិញ សារជាថ្មីម្ដងទៀត នៅថ្ងៃអង្គារនេះផ្ទាល់តែម្ដង។

    ក្នុងចំណោមករណីថ្មីចុងក្រោយដែលបានបញ្ជាក់នេះ គឺមានករណីចំនួន ៣,១៩៣នាក់ ត្រូវបានរកឃើញនៅរដ្ឋធានីម៉ានីលផ្ទាល់។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនទើបតែសម្រេចនាពេលថ្មីៗនេះថានឹងបិទទ្វារទីក្រុង និងខេត្តមានហានិភ័យខ្ពស់សារជាថ្មីម្ដងទៀតប៉ុណ្ណោះ បន្ទាប់ពីមានការស្នើសុំពីបុគ្គលិកពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រ ជាងមួយលាននាក់ បានព្រមានអំពីការដួលរលំនៃប្រព័ន្ធសុខាភិបាល ហើយសុំឱ្យមានការបិទទ្វារប្រទេសនេះម្ដងទៀត ដោយសារតែបានសារភាពថាជំងឺនេះទប់លែងជាប់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Philippine Star

    Share This Post: