រថយន្ត

រដ្ឋ New Hampshire បង្កើតប្រវត្តិសាស្ត្រថ្មី ដោយបានក្លាយជារដ្ឋដំបូងរបស់អាមេរិក ដែលយល់ព្រមឱ្យមានការជិះឡានហោះក្នុងរដ្ឋ

BY
autoadmin
August 4, 2020

ក្តីសុបិន្តនៃការមានឡានហោះជាជំនិះផ្ទាល់ខ្លួនគឺគ្មានអ្វីថ្មីនោះទេ តាមពិតទៅលោក Joel Trout Rice ធ្លាប់បានឈ្នះការដាក់ស្នើយកប៉ាតង់ឡានហោះនេះតាំងពី ឆ្នាំ១៩០១ មកម៉្លេះ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានព្យាយាមធ្វើវាឱ្យក្លាយជាការពិត។ ឆ្លងកាត់ជាច្រើនទសវត្សមកហើយ មនុស្សជាច្រើនបានព្យាយាមផលិតឡានហោះពេញលេញ និងហោះបានឆ្ងាយ ប៉ុន្តែគ្មានរដ្ឋណាមួយនៅសហរដ្ឋអាមេរិកហ៊ានអនុញ្ញាតឱ្យពួកគេបើកបរវាលើផ្លូវសាធារណៈទេ។ ប៉ុន្តែឥឡូវនេះរដ្ឋ New Hampshire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយអនុញ្ញាតឱ្យមានការជិះយានបែបនេះជាលើកដំបូងបំផុត។

កាលពីខែមុនលោកអភិបាល Chris Sununu បានចុះហត្ថលេខាលើសេចក្ដីព្រាង ដឹកជញ្ជូនលេខ HB 1182 ដែលអនុញ្ញាតឱ្យមានឡានហោះធ្វើដំណើរនៅជុំវិញរដ្ឋ។ ដូច្នេះរដ្ឋ New Hampshire នឹងក្លាយជាអ្នកនាំមុខគេលើបច្ចេកវិទ្យានៃមធ្យោបាយធ្វើដំណើរ ដែលមនុស្សជាច្រើនធ្លាប់រំពឹងនឹងឃើញឡានហោះនេះរាប់សិបឆ្នាំមកហើយ។ ឡានហោះនេះក៏នឹងមិនអាចជិះលើផ្លូវសាធារណៈផ្ដេសផ្ដាសបានឡើយ ដោយវាអនុញ្ញាតឱ្យមានការជិះពីព្រលានយន្តហោះ ទៅកាន់គោលដៅរបស់អ្នកជិះប៉ុណ្ណោះ។ មានន័យថាវាអាចជិះបានពីកន្លែងសមស្របណាមួយ ទៅកាន់គោលដៅណាមួយ ប៉ុន្តែមិនអាចសំញ៉ែងគ្នាលើផ្លូវសាធារណៈនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Motor1

Share This Post: