ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញពីក្រៅជាក្លឹបបាល់ទះធម្មតា ពេលចូលដល់ក្នុងសមត្ថកិច្ចភ្ញាក់ផ្អើលគ្រប់គ្នា

    BY Khmernote Media August 5, 2020
    ឃើញពីក្រៅជាក្លឹបបាល់ទះធម្មតា ពេលចូលដល់ក្នុងសមត្ថកិច្ចភ្ញាក់ផ្អើលគ្រប់គ្នា

    នាយប់ថ្ងៃអង្គារ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០ និង០០ នាទី ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ រួមមាន លោក លោកស្រី អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ អធិការរងនរបាលខណ្ឌ ប្រធាន អនុប្រធានការិយាល័យចំណុះរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ មន្ត្រីពាក់ព័ន្ធ នគរបាល និង កម្លាំងសណ្ដាប់ធ្នាប់ ចុះបង្ក្រាបជាក់ស្ដែង ល្បែងស៉ីសងខុសច្បាប់ ប្រភេទភ្នាល់ប្រាក់ (ចាក់អាប៉ោង) ដែលបានបង្កប់ខ្លួនក្នុង ក្លឹបបាល់ទះ យីហោ “អាយឡេន” ស្ថិតនៅក្រុមទី២ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    ជាលទ្ធផលនៃប្រតិបត្តិការចុះបង្ក្រាបបទល្មើសខាងលើនេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការឃាត់់ខ្លួន ជនសង្ស័យចំនួន ០៤ នាក់ ជាអ្នកលេង (ចាក់អាប៉ោង) និងដកហូតសម្ភារៈល្មើសមួយចំនួនទៀត ជាវត្ថុតាង។ ដោយឡែក ជនសង្ស័យ ជាអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ភ្លាមៗ ខណៈដែលកម្លាំង បានឆ្មក់ចូលទីតាំងនេះ។

    បច្ចុប្បន្ននេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួន ជនសង្ស័យ និងវត្ថុតាង យកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវីធីជាបន្តទៀត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay