ព្រឹកនេះវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ចំនួន ២ករណី ដែលទាក់ទងនឹងក្រុងដាណាង
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សម្រាប់ការការពារនិងត្រួតពិនិត្យជំងឺ COVID-19 បានឱ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ២នាក់ ដែលបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង។ គណៈកម្មាធិការបាននិយាយថា អ្នកជំងឺថ្មីទាំងនេះរស់នៅក្នុងខេត្តក្វាងណាម និងបានទៅក្រុងដាណាងមុនពេលរកឃើញវិជ្ជមានជាមួយជំងឺ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ឥឡូវនេះវៀតណាមមានករណីសរុបចំនួន ៦៧២ ដោយក្នុងនោះមានករណីនាំចូលចំនួន ៣០៨ និង ២២៤នាក់ ទាក់ទងនឹងការផ្ទុះឡើងនៅក្រុងដាណាង ចាប់ពីថ្ងៃទី២៥ ខែកក្កដា។ អ្នកជំងឺរហូតដល់ ៣៧៨នាក់ បានជាសះស្បើយ និងមានមនុស្សចំនួន ៨នាក់ បានស្លាប់។ មនុស្សជាង ១២០,០៤០ នាក់ ដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 មុនៗ ឬមកពីតំបន់រងគ្រោះដោយសារជំងឺរាតត្បាតនេះ កំពុងធ្វើចត្តាឡីស័កគ្រប់គ្នា៕



អត្ថបទ៖ លីដា
ប្រភព៖ Vietnam Plus