ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យធ្វើការចុះពិនិត្យនិងបិទហាងបៀរហ្គាឌិន ៤កន្លែង​ នៅក្រុងសៀមរាប ដោយប្ដូរទៅជាភោជនីយដ្ឋានធម្មតា

    BY Khmernote Media August 5, 2020
    អធិការនគរបាលក្រុងសៀមរាប បានបញ្ជាឲ្យធ្វើការចុះពិនិត្យនិងបិទហាងបៀរហ្គាឌិន ៤កន្លែង​ នៅក្រុងសៀមរាប ដោយប្ដូរទៅជាភោជនីយដ្ឋានធម្មតា

    ខេត្តសៀមរាប៖ នៅរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានចាត់តាំងលោកវរសេនីយ៍ត្រី ឃីម ផល្លា អធិការរង ដឹកនាំកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ចុះសហការជាមួយគណៈកម្មការ មានមន្ទីទេសចរណ៏ខេត្ត និងជំនាញពាក់ពន្ធ័ ចុះទៅពិនិត្យនិងបិទហាងបៀរហ្គាឌិន ០៤កន្លែង ។

    ដោយស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបមាន៖
    ១- ហ្គាឡាក់សុី
    ២- សែនមនោរម្យក្លាសុីក៥
    ៣- សែនមនោរម្យក្លាសុីក៧
    ៤- សែនសប្បាយផ្លាទីនឹម

    បន្ទាប់ពីចុះពិនិត្យឃើញថាបៀរហ្កាឌិនចំនួនខាងលើគឺ ដោយសារពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដូច្នេះគណៈកម្មការចម្រុះតម្រូវ៖ អោយម្ចាស់អាជីវកម្មទាំងអស់បិទជាបណ្ដោះអាសន្នសិនចាប់ពីយប់នេះ ដើម្បីតម្រូវអោយម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកជាលក្ខណៈភោជនីយដ្ឋានធម្មតាវិញ ៕

    ប្រភព៖ អធិការដ្ឋាននគរបាលក្រុងសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay