ព័ត៌មានជាតិ
និស្សិតកម្ពុជាជាង៣០នាក់ដែលបញ្ចប់ការសិក្សានៅថៃ ត្រូវបានស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ជួយសម្របសម្រួលឲ្យវិលត្រលប់មកប្រទេសវិញដោយសុវត្ថិភាព
BY Khmernote Media
August 5, 2020
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្តល់ដំណឹងដល់ទូរទស្សន៍ជាតិកម្ពុជានៅរសៀលថ្ងៃនេះថា តបតាមការស្នើសុំរបស់និស្សិតចំនួន 32 នាក់ កាលពីវេលាម៉ោង10 នាព្រឹកថ្ងៃពុធ ទី5 ខែសីហា ឆ្នាំ 2020 ស្ថានទូតបានធ្វើការ និងសហការជាមួយអាជ្ញាធរថៃ និងកម្ពុជា ជាពិសេស ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ជួយសម្រួលដំណើរមាតុភូមិនិវត្តន៍និស្សិតខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យចំនួន16 នៅប្រទេសថៃ ទៅកម្ពុជាវិញប្រកបដោយសុវត្ថិភាព៕
